ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យចូលរួមបរិច្ចាគនូវប្រាក់បៀវត្សចំនួន ៦០០.០០០រៀលក្នុងមួយខែសម្រាប់រយៈពេល០៦ខែគិតចាប់ពីខែ មេសាដល់ខែកញ្ញាឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ-១៩( Covid-19 )ដែលបាននឹងកំពុងរាលដាលនៅព្រះរាជណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោចូលរួមបរិច្ចាគនូវប្រាក់បៀវត្សចំនួន ៦០០. ០០០ រៀល ( ប្រាំមួយរយពាន់រៀល)ក្នុងមួយខែសម្រាប់រយៈពេល០៦ខែគិតចាប់ពីខែ មេសា ដល់ ខែ កញ្ញា ឆ្នាំ ២០២០ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ( Covid-19 )ដើម្បីប្រើប្រាស់តាមការគួរ។