ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នគរបាលកម្ពុជា ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​បាន​ជាង​៧​ម៉ឺន​នាក់​

(​ភ្នំពេញ)​៖​​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល​ បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​បាន​ជាង​៧​ម៉ឺន​នាក់​ មាន៥សញ្ជាតិក្នុងនោះជនជាតិវៀតណាម មានច្រើនជាងគេរហូតដល់៩០ភាគរយ នៅព្រឹកថ្ងៃទី២១ ខែមករា​ ឆ្នាំ​២០១៩​នេះ ។

​ នាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិត​ សុខ​ ផល​ បានបញ្ជាក់ថា ការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ និង​ឯកសារ​ផ្សេងៗ​ទៀតបាន ចំនួន​៧៣០០០​នាក់​មក​ពី​៥​សញ្ជាតិ​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ​ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​ ចាប់​បញ្ជូន​ទៅ​ប្រទេស​គេ​វិញ​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​ចំណែកជនជាតិវៀតណាមវិញដែលរស់នៅលើទឹខេត្តកំពង់ឆ្នាំងត្រូវបានធ្វើការដោះស្រាយជាបន្តបន្ទាប់​ផង​ដែរ​ដើម្បី​សំអាត​ទឹក​ឲ្យ​ស្អាត​ និង​រៀបចំ​សោ​ភ័​ណ្ឌ​ភាព​ឡើង​វិញ​ខណៈ​ការ​រៀបចំ​រហូត​ដល់​បច្ចុប្បន្ន​នេះ​បាន​ចំនួន​ច្រើន​ហើយដែរ​។

​យោង​តាមការធ្វ់ើ​ស្ថិតិ​ជំរឿនឆ្នាំ២០១៦ តួលេខ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​សរុប​មាន​ចំនួន​ ៤៦.៧៧៦​គ្រួសារ​ មនុស្ស​ចំនួន​ ១៧៦.៨១២​នាក់ ៕