ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្រ្តី វង សូត ចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជានៅស្រុកអង្គស្នួល

កណ្តាល៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បនៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០ចុះសំណេះ សំណាលនិងពិនិត្យ ដើម្បីពន្លឿនកាដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមអ្នកពាក់ព័ន្ធទាំងអស់គិតគូរយកចិត្តទុកដាក់ជាពិសេសអំពីគុណភាពសំណង់នៃ អគារគ្រប់ប្រភេទធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារដែលបានព្រមព្រៀងគ្នា ដើម្បីធានាបាននូវគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការបម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅភូមិត្រពាំងវែងឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាលជាអតីតមណ្ឌលបន្ទាយព្រប។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានឱ្យដឹងថា អាគារសំខាន់ៗដែលនឹងត្រូវសាង សង់នៅក្នុងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនេះរួមមាន អាគារពាណិជ្ជកម្មទីចាត់ការអាគារដ្ឋបាលអាគារស្តារនីតិសម្បទាទីលានបាល់ទាត់វេទិកា សាលមហោស្រពអាហារដ្ឋានអាគារស្នាក់នៅអាងហែលទឹករោងសិប្បកម្ម និង អាគារដ្ឋបាលរោងចក្រនិងអាគារការិយាល័យសិប្បកម្មផលិតទឹកសុទ្ធស្រះទឹកនិងសួនកុមារដែលសាងសង់និងបំពាក់ទៅដោយបរិក្ខាតាមស្តង់ដារ ។
នេះគឺជាគម្រោងជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់វិស័យសង្គមកិច្ចនៅកម្ពុជាបន្ទាប់ពីមជ្ឈមណ្ឌលថែទាំនិង ស្តារនីតិសម្ប ទាជនវិបល្លាសស្មារតីនិងមជ្ឈមណ្ឌលយុវនីតិសមបទា ដែលស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលដោយមណ្ឌលសម្រាប់បម្រើវិស័យពិការភាពកន្លងមកមានជាលក្ខណៈជាផ្នែកៗពោលគឺមិនមែនជាលក្ខណៈប្រមូលផ្តុំហើយក៏មិនមែនជាលក្ខណៈស្តង់ដារបែបនេះឡើយ។
ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីក៏បាននាំយកអំណោយចែក ជូនដល់កម្មករកម្មកានីសំណង់ក្នុងកាដ្ឋាននិងបុគគលិកបម្រើការទី នះចំនួន២០០នាក់ ដោយម្នាក់ៗទទួលបានក្រមា១និងថវិកា ចំនួន ១០០.០០០រៀល៕