ភ្នំពេញ៖ លោកអនុរដ្ឋលេខាធិការក្រសួងព័ត៏មាន និងជាអ្នកនាំពាក្យបានបញ្ជាក់ច្បាស់ៗទៅគ្រប់បណ្តាញផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ៩មេសាឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជាលោក មាស សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ក្រសួងមិនដែលប្រកាសទទួលស្គាល់ថាការផ្សព្វផសាយព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយហេតុថា មានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ក្រសួងផ្តល់ការទទួលស្គាល់ចំពោះតែការចុះបញ្ជីត្រឹមត្រូវផ្សព្វ ផ្សាយព័ត៌មាននៅលើគេហទំព័រប៉ុណ្ណោះ ។
លោកអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានបញ្ជាក់ដូច្នោះ គឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងព័ត៌មានដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៩ មេសានេះនាទីស្តីការគណៈរដ្ឋមន្រ្តី ។
សម្រាប់លោក មាស សោភ័ណ្ឌ សម្រាប់ការផ្សព្វផ្សាយព័ត៌ មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលកន្លងទៅនេះ គឺក្រសួងមិនដែលទទួលស្គាល់ឡើយ។ដោយឡែកចំពោះបញ្ហានេះក៏ក្រសួងមិនបានពង្រើយកន្តើយឡើងដោយក្រសួងបានមានវិធានការផ្លូវច្បាប់ក្នុងការអប់រំណែនាំដល់អង្គភពឬស្ថាប័នព័ត៌មាននានាណាដែលមិនបានចុះបញ្ជីត្រឹមត្រូវ ។
លោកក៏ព្រមានដែរថា ចំពោះអ្នកដែលប្រើបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងមានចេតនានៅក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ដោយ:សំរិត