ប្រព័ន្ធផ្សព្វផ្សាយ US.Newsបានចុះផ្សាយថា ចំនួនមនុស្សអត់ការងារធ្វើនៅជុំវិញពិភពលោកបានកើនឡើងដល់ជាង៤៧លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រទី១០ខែមេសានេះ ដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។
ការឆ្លងរាលដាលនៃវីរុសCovid-19 ក៏បានរុញច្រានចំនួនមនុស្សអត់ការងារធ្វើអោយកើនឡើងខ្ពស់ណាស់ដែរនៅសហរដ្ឋអាមេរិកដែលគិតត្រឹមថ្ងៃសុក្រដូចគ្នានេមានមនុស្សប្រមា ណជាង១៦.៨លាននាក់មិនមានការងារធ្វើ ។
ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយកំណើននៃមនុស្សអត់ការងារធ្វើចេះតែបន្តកើនឡើង គឺដោយសារប្រមុខដឹកនាំរដ្ឋាភិបាលនៅប្រទេសប្រមាណជាង១៧០ប្រទេសនៅលើពិភព លោក បានបិទប្រទេសបិទទីក្រុងឬបិទក្រុមហ៊ុននៅក្នុងប្រទេសរបស់ខ្លួនក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ៕