ឯកឧត្តម ហេង សួរ រដ្ឋលេខាធោការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជតិខ្មែរឆ្នាំជូត ទោស័ក ព.ស .២៥៦៤។
សូមលំឱនកាយគោរពជូ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មានព្រះកាយពលរឹងមាំនិងជន្មាយុដើម្បីបន្តដឹក នាំមានកម្ពុជាឆ្ពោះទៅរកការអភិវឌឍប្រកបដោយនរន្តរភាពតរៀងទៅ។
ខ្ញុំបាទ ហេង សួរ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្តរាជ្ញាស្មារតីនិងបទពិសោធន៍ប្រកប ដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំកម្ពជាទទួលបានការរីកចម្រើន និងអភិវឌ្ឍ ឈានឡើង។
ក្នុងឱកាសឆ្នាំថ្មីនេះខ្ញុំបាទនិងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស.២ ៥៦៤ ព្រះនាម គោរាគទេវី សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ និង ចៅៗជាទីស្រឡាញ់។
សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៍សប្បាយរុងរឿងតរៀងទៅ។
សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់និងស្មោះ ពីខ្ញុំបាទ ហេង សួរ និងភរិយាបុត្រា បុត្រី។