ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងរហូតដល់ជាង១៣ម៉ឺននាក់ហើយ គឺមនុស្សស្លាប់ចំនួន ១៣៤ ៦១៥នាក់ ខណៈដែលមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង២លាននាក់ហើយដែរ គឺមនុស្សឆ្លងចំនួន ២ ០៨៣ ៣០៤នាក់នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ប្រភពដដែលបានបន្តថា ប្រទេស១០នៅជុំវិញពិភពនលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCov id-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីរ់ង់ ទួរគី និងប្រទេសប៊ែលហ្សិក ។
ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់២៨ ៥២៩នាក់ និងមនុស្សឆ្លងសរុបចំនួន៦៤៤ ០៨៩ អេស្ប៉ាញមានមនុស្សស្លាប់សរុបចំនួន១៨ ៨១២នាក់ និងមនុស្សឆ្លងសរុបចំនួន១៨០ ៦៥៩នាក់ និងប្រទេសអ៊ីតាលីមានមនុស្សស្លាប់សរុបចំនួន២១ ៦៤៥នាក់ និងមនុស្សឆ្លងសរុបចំនួន១៦៥ ១៥៥នាក់ ៕