ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌចំការ មនដោយ មានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរសង្កាត់ផ្សារដេីមថ្កូវនិងក្រុមហ៊ុនបុកសៀផាយបានចុះពិនិត្យនៃការបុកស៊ីផាយនិងស្ថានភាពសំរាមនៅក្នុងប្រ ឡាយបឹងត្របែកស្ថិតនៅសង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ ដោយបច្ចុប្បន្នបុកបានប្រហែលជិត៨០ភាគរយ។
លោក ថេង សុថុល អភិបាលខណ្ឌចំកាមនបានឲ្យដឹងថា ចំពោះការចុះត្រួតពិនិត្យស្ថានភាពនៃការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងគោលបំណងចង់ដឹងថាក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាយ៉ាងជោគជាំនោះនាប៉ុន្មានថ្ងៃនេះតើមានសំរាមហូរតាមខ្សែទឹកប្រឡាយបឹងតនរបែកកំរឹតណាដែរដើម្បីខាងអាជ្ញាធរយើងនិងមានវិធានការចុះកើបកាយយកសំរាមចេញពីប្រឡាយទឹកបឹងត្របែក។
ដើម្បីកុំអោយមានការកកស្ទះចរន្តទឹកក្នុងប្រឡាយ ហើយក៏អាចធ្វើអោយប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់បងប្អូនប្រជាជនដែលរស់នៅក្បែរប្រឡាយបឹងត្របែកនេះផងដែរពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាបុកស៊ីផាយ អោយរួចរាល់តាមផែនការដែលគ្រោងទុកនៅមុនរដូវរវស្សាមកដល់នៅពេលខាងមុខនេះ។
លោកថេង សុថុល. បន្ដថា នៅក្នុងខណ្ឌចំការមនមានអ្នកកម្មករ ពលករដែលបានវិលត្រឡប់មកពីស្រុកកំណើតពួកគាត់ប្រមាណជាង១០០ នាក់តែប៉ុណ្ណោះហើយឥឡូវលោកកំពុងទំនាក់ជាមួយខាងអាជ្ញាធរពាក់ព័ន្ឋ ដើម្បីយកគាត់ទៅដាក់នៅកន្លែងសុវត្ថិភាពរយៈ ពេល១៤ថ្ងៃ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានបញ្ជាក់ទៀតថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយដែលមានប្រវែង ៣០០០ម៉ែត្រ នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៊ីផាយដោយមិនប្រើរយៈពេលវែងនោះទេ។
លោកបន្ថែមថា បើគិតរហូតមកដល់ពេលនេះឬថ្ងៃពោលគឺថ្ងៃទ ១៧ខែមេសាកម្លាំងអាជ្ញាធរពិសេសផ្នែកជំនាញគាត់បានធ្វើរួចរាល់បាន ជិត៨០ភាគរយហើយ ហើយក្នុងនោះអាជ្ញាធរបន្តជំរុញការងារនេះថែមទៀតដើម្បីលកលៃធ្វើយ៉ាងណាឲ្យបានហើយរួចរាល់មុនរដូវវស្សានាពេលខាងមុខនេះ៕
ដោយ សំរិត