ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត២លានកន្លះហើយនៅជុំវិញពិភពលោក

កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព  លោកនៅតែបន្តកើនឡើងរាល់ថ្ងៃក្នុងល្បៀនលឿនដដែល ដែលគិតត្រឹមថ្ងៃចន្ទ ទី២០ ខែមេសានេះ ចំនួនមនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ ២ ៤០៤ ៨៦៦នាក់ហើយ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19 ក៏បានកើនឡើងដល់ ១៦៤ ៩២៥នាក់ផងដែរ ខណៈដែលអ្នកជំងឺ Covid-19 សរុបចំនួន ៦២៤ ៨៤៨នាក់ បានជាសះស្បើយពីវីរុសនេះ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានមនុស្សឆ្លង និងមនុស្សបាត់បង់ជីវិតច្រើនជាងគេនៅលើពិភពលោក ដែលគិតត្រឹមថ្ងៃចន្ទនេះ មនុស្សចំនួន ៧៦៣ ៥៩៤នាក់បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ និងមនុស្សចំនួន៤០ ៥២៧នាក់បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិក ៕