អាមេរិកបានទាមទារឲ្យកូរ៉េខាងត្បូងចេញលុយ៥០% និងអាមេរិកចេញ៥០% ក្នុងការចំណាយលើកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក ដែលកំពុងឈរជើងការពារសន្តិសុខឲ្យកូរ៉េខាងត្បូងនៅលើទឹកដីកូរ៉េខាងត្បូង ។
កូរ៉េខាងត្បូងមិនព្រមតាមការទាមទារនេះទេ ដោយកូរ៉េខាងត្បូងចង់ចេញលុយ៣០% និងអាមេរិកចេញ៧០%ដូចកិច្ចព្រមព្រៀងចាស់ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៤ និងបានផុតកំណត់កាលពីឆ្នាំ២០១៨កន្លងទៅ ។
អ្នកតំណាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាត្បូង បានជួបចរចាគ្នាចំនួន១០លើកហើយ រាប់ទាំងលើកចុងក្រោយកាលពីថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩នេះ ប៉ុន្តែភាគីទាំងពីរនៅតែមិនចុះសម្រុងគ្នា ដោយកូរ៉េខាងត្បូងមិនព្រមចេញលុយ៥០%តាមការចង់បានរបស់អាមេរិក ៕