លោក Lam Pin Min មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសទទួលបន្ទុកផ្នែកសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានទទួលម៉ាស់មុខប្រមាណកន្លះលានសន្លឹក នៅថ្ងៃអង្គារ ទី០៥ ខែឧសភានេះ ដែលជាជំនួយរបស់ប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
លោក Lam Pin Min បានអោយដឹងថា ជំនួយម៉ាស់មុខរបស់ប្រទេសចិន មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19នៅក្នុងប្រទេសនេះ និងជាការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ។
សូមបញ្ជាក់ជូនថា កំណើននៃការឆ្លងរាលដាលនៃវីរុសCovid-19នៅសិង្ហបុរី បានកើនឡើងដល់ជិត២ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ ដែលសិង្ហបុរី ជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសទាំង១០ជាសមាជិកអាស៊ាន ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេបំផុត ៕