ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អូស្ត្រាលីខាតបង់ទឹកប្រាក់ក្នុងរង្វង់២.៥ពាន់លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ពីការបិទប្រទេស

ប្រព័ន្ធផ្សព្វផ្សាយ Agence France-Press បានចុះផ្សាយថា ប្រទេសអូស្ត្រាលីកំពុងបាត់បង់ទឹកប្រាក់ប្រមាណ២.៥ពាន់លានដុល្លារអាមេរិកជារៀងរាលសប្តាហ៍ ដោយសារការបិទប្រទេស ដែលជាមធ្យោ បាយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19នៅក្នុងប្រទេសនេះ ។
ប្រភពដដែលបានបន្តថា អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគនានានៅក្នុងប្រទេសនេះ ត្រូវបានផ្អាកដំណើរការស្ទើរតែទាំងស្រុង ដែលជាហេតុនាំអោយការប្រកបមុខរបរផ្សេងៗត្រូវជាប់គាំង ហើយប្រាក់ចំណូលដែលបានមកពីការប្រកបមុខរបរទាំងនោះក៏ត្រូវបានបាត់ទាំងស្រុងដែរ ។
សូមបញ្ជាក់ជូនថា មិនមែនតែប្រទេសអូស្ត្រាលីទេ ដែលបានខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមផ្នែកអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ សូម្បីតែប្រទេសមួយចំនួនទៀតនៅលើពិភពលោក រួមទាំងប្រទេសមហាអំណាចផងដែរ ក៏បានបាត់បង់ទឹកប្រាក់ដ៏ច្រើនសម្បើមប្រហាក់ប្រហែលគ្នានេះដែរ ៕