អ្នកតំណាងរាស្ត្រ សេរី កុសល មកពីមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បុត្រា បុត្រី សូមគោរពចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧធម្ម ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឹជាមាតាក្មេករបស់សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន និងជាមាតាបង្កើតរបស់សម្ដេចកិត្ដិព្រឹទ្ធប ប៊ុន រ៉ានី ហ៊ុនសែន។
អ្នកតំណាងរាស្ត្រ សេរី កុសល បានសម្តែងសមានទុក្ខ «យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីរន្ធត់ និងសោកស្ដាយជាអនេកព្រមទាំងសូមលំឱនកាយ វាចាចិត្ត ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងចៅៗ និងចៅទួត។
«នេះមិនត្រឹមជាការបាត់បង់មាតានៃមហាក្រុមគ្រួសាររបស់សមេ្ដចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងនៃឥស្សរជនដ៏ឆ្នើម ទាំងពុទ្ធចក្រ និងអាណាចក្រ សម្រាប់ប្រជាជន និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
«សូមលើកដៃប្រណមបួងសួងដល់វិញ្ញាណក្ខ័ន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ៕