(ភ្នំពេញ)៖ មន្រ្ដីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៧ ឧសភា ឆ្នា២០២០នេះថា ការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យការងារកាន់តែមមាញឹក។
សេចក្តីប្រកាសព័តមាន បានលើកឡើងថា «មន្ទីរសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មេត្តាជ្រាបថា រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធា រណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត»៕