ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុនចំនួន១១៩ក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់រហូតដល់ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ខណៈដែលវីរុសCovid-19នៅតែបន្តឆ្លងរាលដាលកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសនេះ ។
ប្រភពដដែលបានបន្តថា ផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនទាំង១១៩ក្រុមហ៊ុន គឺដោយសារដំណើរការការងារនៅក្នុងក្រុមហ៊ុនទាំងនោះ ត្រូវជាប់គាំងមិនដំណើរការទៅមុខ ខណៈដែលរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលមិនទាន់ដើរចេញពីការបិទប្រទេសនៅឡើយ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅប្រទេស ជប៉ុន បានកើនឡើងដល់ចំនួន១៥៤៧៧នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ ៥៧៧នាក់ ៕