ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

សន្តិបណ្ឌិតសុខ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និង​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យបណ្តាសំណង់ ស្ពានបាឡេឆ្លងស្ទឹងសង្កែក្នុង ឃុំកន្ទឺ១ ដែលមានការចូលរួមពីអាជ្ញាមូលដ្ឋាននិងបច្ចេកទេសពាក់ព័ន្ឋនានា។

ការសាងសង់នេះ សំដៅធ្វើយ៉ាងណាឲ្យការសាងសង់ធានាបានគុណភាពតរឹមត្រូវតាមកិច្ចសន្យានៃការសាង សង់់ហើយអគារ៣ខ្នងក្នុងនោះមាន ១ខ្នង១២ បន្ទប់ដែលបាននិងកំពុងសាងសង់ក្នុងវិទ្យាល័យ ស ខេង កន្ទឺ២ សង់បាន40% និងពិនិត្យរៀបចំធ្វើសួនច្បារ​និងទីចាត់ការផងដែរ។

លើសពីនេះសន្តិបណ្ឌិត សុខ ផល បានផ្តល់ថវិកាទូទាត់បញ្ចប់ថ្លៃសាងសង់ អគារ១ខ្នង៦បន្ទប់ក្នុងអនុវិទ្យាល័យកន្ទឺ១ សង់បាន 100%និងអគារ១ខ្នង៦  បន្ទប់ក្នុងសាលាបឋមសិក្សាស្វាយព្រៃឃុំកន្ទឺ១សង់បាន95%។

សម្រាប់អគារមេត្តយ្យសិក្សាធនធាន ស្ថិតឃុំឈើទាល សង់បាន១០០%ហើយផងដែរ។