ភ្នំពេញ៖ នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធិពរជ័យ បវរសួស្ដី សេរីវឌ្ឍនាមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហាកុសលចំពោះព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ្យសម្បត្តិ ជាអាយុវឌ្ឍនមង្គលមួយដ៏ឧត្តុង្គឧត្តម ប្រសើរថ្លៃថ្លា និងជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រខ្មែរ បានយូរអង្វែងតទៅ៕