ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋកម្ពុជាក្នុងមួយថ្ងៃ ត្រូវការទទួលទានបន្លែស្រស់ ប្រមាណ៥៧០តោន

ភ្នំពេញ៖ ការទទួលទានបន្លែស្រស់របស់ប្រជាពលរដ្ឋកម្ពុជាមានកម្រិតខ្ពស់ ខណៈដែលរាជ រដ្ឋាភិបាលបានជំរុញឱ្យបង្កើនផលិតកម្មបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។

នេះបើតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងខែឧសភានេះបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួន៥៧៣តោន ក្នុងមួយថ្ងៃ ដែលក្នុងនោះ៤០០ តោន ត្រូវបានដាំដុះក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីបរទេសដូចជា វៀតណាម ថៃ និងប្រទេស ចិន ជាដើម។

របាយការណ៍ដដែលបានបញ្ជាក់ថា  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងលើកកម្ពស់ផលិតកម្មក្នុងស្រុកដើម្បី ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។  ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។ ហើយអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកបាន។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងស្រុក បង្កើនការ ផលិតកម្មបន្លែសាច់គ្មានជាតិគីមីដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕