ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារជាតិឲ្យម្ចាស់លុយសម្រាល និងការពារផលប្រយោជន៍អតិថិជន រងផលប៉ះពាល់កូវីដ-១៩

ភ្នំពេញ៖ ធនាគារជាតិ នៅក្នុងសប្តាហ៍នេះ បានដាក់វិធានការ ដើម្បីជួយសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់អតិថិជន នៅក្នុងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញវិធានការនេះ និងបានណែនាំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានទ្បើងវិញ។

លោកបានបន្ថែមថា ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវយោគយល់ដល់អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន។

ចំណែកលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការអនុវត្តតាមសារាចរណ៍ណែនាំរបស់ធនាគារជាតិ ក្នុងការជួយសម្រួលបន្ទុក អតិថិជនក្នុងអំឡុងមានវិបិត្តជំងឺកូវីដ១៩នេះ គឺវាពិតជាបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ព្រោះធនាគារ គឺជាអ្នកផ្ដល់សេវា ជូនដល់អតិថិជន ដូច្នេះ បើសិនជាអតិថិជនមានបញ្ហា នោះធនាគារ ក៏មានផលប៉ះពាល់ទៅតាមនោះដែរ។

លោកបន្តថា ផលប៉ះពាល់នេះ វាមិនមែន កើតមានឡើងតែអាជីវកម្មនៃវិស័យធនាគារ និងហិរញ្ញវត្ថុនោះទេ គឺវាបានប៉ះពាល់ទៅដល់អាជីវកម្មស្ទើរតែទាំងអស់ ហើយក៏មិនមែនមានតែប្រទេសកម្ពុជានោះដែរ ដែលប៉ះពាល់ គឺបានបង្កផលប៉ះពាល់អាជីវកម្ម នៅទូទាំងពិភពលោក៕