ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩

ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុក្ខដាក់និងរកវិធីណាជួយដល់សហគមន៏ក្រីក្រ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ និងផ្លល់អត្ដសញ្ញាណកម្ម ដល់ពលរដ្ឋក្រីក្រទាំង១០១សហគមន៏ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សុំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បនភាពគ្រួសារក្រីក្រពិតប្រាកដ នៅសហគមន៏ រប់សខ្លួន ឲ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹតយុត្ដិធម៏ ដោយតម្លាភាព ។

លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះ តាមដាមស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដើម្បីយកតួលេខមកពិនិត្យនិងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារៈ ជួយពួកគាត់ ដែល ពាល់ដោយជំងឺកូវិដ-១៩នេះ ។

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការបើកកិច្ចប្រជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សានិងជំរុញដោះស្រាយតាមសេចក្តីណែនាំលេខ ១៧ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដានគាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ។

លោកស្រីកិត្ដិសង្គហបណ្ឌិត បានបន្ដថា រាជរដ្ឋាភិបាលក បានសម្រេចជាគោលការណ៍ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតដែលទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូល ធ្លាក់ខ្លួនក្រីក្រដោយសារជំងឺកូវីដ-១៩។

លោកស្រី បានបន្ដទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការបានដាក់ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕