ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា អត្រាគ្មានការងារធ្វើនៅប្រទេសជប៉ុន បានធ្លាក់ចុះ២.៦ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

កំណើននៃអត្រាមនុស្សការងារធ្វើនៅប្រទេសជប៉ុន បានកើនឡើងខ្ពស់កាលខែមេសា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេះ បានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈដែលវីរុសនេះបានឆ្លងរាលដាលខ្លាំង ។

រហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅមិនទាន់បើកប្រទេសឡើងវិញទាំងស្រុងនៅឡើយទេ ខណៈដែលការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះបានស្ងប់ស្ងាត់បន្តិចហើយ ហើយចំនួនមនុស្សអត់ការងារធ្វើនៅតែបន្តកើនឡើង ៕