ភ្នំពេញ៖នេះ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងសហការី បាននាំយកអំណោយរបស់លោក ស សុខា អនុប្រធាន ស.ស.យ.ក ប្រគល់ជូននាយកដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។
អំណោយដ៏ថ្លៃថ្លារបស់លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ រួមមាន ៖
១. អាល់កុល ចំនួន ២២កាន ស្មើនឹង ៦៦០លីត្រ
២. ទឹកសុទ្ធ Oral ចំនួន ១៥០កេះ
៣.ម៉ាស ចំនួន ៣ ០០០ម៉ាស
៤. ធុងបាញ់ថ្នាំ ចំនួន ០២ធុង
៥. ដបដាក់អាល់កុល ចំនួន ៣០ដប
លោក ឧត្តមសេនីយ៍ឯក សេង ចាន់ថន អនុប្រធាននាយកដ្ឋានអង្គរក្ស តំណាងលោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការពារការរាតត្បាត នៃជំងឺកូវីដ-១៩ ។