ក្រុមប្រឹក្សាទីក្រុងមីនីអ៊ែប៉ូលី (Minneapolis) រដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានសន្យាថា ខ្លួននឹងរំលាយកងកម្លាំងនគរបាលទាំងអស់នៅក្នុងទីក្រុងនេះ និងបង្កើតកងម្លាំងថ្មី ដោយសារតែនគរបាលចាស់ បានប្រើអំពើហិង្សាក្នុងការសម្លាប់បុរសអាមេរិកស្បែកខ្មៅគឺលោក George Floyd ដែលនាំឲ្យកើតមានអំពើហិង្សា ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាល៤នាក់នៅទីក្រុង មីនីអ៊ែប៉ូលីស បានយកជង្គង់ទៅសង្កត់ ក លោក George Floyd ក្នុងរង្វង់៨នាទី ដោយមិនបានសួររកមូលហេតុ រហូតដល់បុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះ បានបាត់បង់ជីវិត ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋ ដែលប្តឹងបុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះពីបទយកលុយក្លែងក្លាយ ២០ដុល្លារទៅចាយ ។
ចាប់តាំងពីពេលនោះមក ក្រុមប្រជាបាតុកររាប់សែននាក់ បានចេញធ្វើបាតុកម្មនៅទូទាំងសហរដ្ឋ អាមេរិក ប្រឆាំងទៅនឹងការសម្លាប់ លោក George Floyd ដែលក្រុមបាតុករបានចោទប្រកាន់ប៉ូលីសនៅទីក្រុងមីនីអ៊ែប៉ូលីស ពីបទរើសអើងជាតិសាសន៍ ៕