ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក (U.S Bureau of Labor Statistics) បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ស្តីពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះនៅត្រឹម៨.៤ ភាគរយ ស្មើនឹងចំនួនជាង១លាន ៤សែននាក់នៅទូទាំងប្រទេស នេះបើតាមការចុះផ្សាយរបស់ CNN ។
របាយការណ៍ដដែលបានបញ្ជាក់ថា អត្រាគ្មានការងារធ្វើ ៨.៤ភាគរយ គឺជាអត្រាធ្លាក់ចុះពី១០.២ភាគ កាលពីខែសីហា ក្រោយពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅប្រទេសនេះ បានហក់ឡើងខ្ពស់ចាប់តាំងពីខែមីនា ដោយសារវិធានការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវីរុសCovid-19 ។
មន្ត្រីការិយាល័យស្ថិតិការងារ បាននិយាយថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេ រិក អាចនឹងប្រសើរឡើងនៅពេលខាងមុខ ប្រសិនបើការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៕