ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ២៩លានដុល្លារអាមេរិក ដើម្បីគាំទ្រឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩ លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់ សេវាតាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការជានៅតាមតំបន់ជនបទដែលភាគច្រើន ពលរដ្ឋក្រីក្ររស់នៅ។

នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី២២ កញ្ញានេះ បានលើកឡើងថា សម្រាប់កម្មវិធីទី២ នៃការអភិវឌ្ឍ ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការរួមមាន ប្រាក់កម្ចី ផ្តោត​លើគោលនយោបាយចំនួន២០លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការគ្រប់គ្រងសារពើពន្ធនៃរដ្ឋ បាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ ។ ទន្ទឹមនេះ ក៏រួមបញ្ចូលប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩,៣៥លានដុល្លារ ដើម្បីជួយ កសាងសាលារដ្ឋបាលមូលដ្ឋានជាតិដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តី រាជ រដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជានឹង ផ្តល់ហិរញ្ញប្បទាន ដល់ គម្រោងនេះចំនួន ១,៧ លានដុល្លារផងដែរ។

លោកស្រីបានបញ្ជាក់ថា គម្រោងនេះ ចាំបាច់ណាស់ ខណៈជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទី ពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំ ដល់សម្ពាធបន្ថែមដល់ រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ជំនួយសង្គម និងសេវាកម្មចំបាច់ដូច ជាផ្លូវថ្នល់ការផ្គត់ផ្គង់ទឹកនិងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងសមធម៌ ។

លោកស្រី Jhelum Thomas បានឲ្យដឹងថា កម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នេះនឹងបំពេញ បន្ថែម លើកម្មវិធី ទី១ នៃការអភិវឌ្ឍផ្នែកសេវា និងការគ្រប់គ្រង វិស័យហិរញ្ញ វត្ថុ សាធារណៈ បានធ្វើ វិមជ្ឈការដែលកំពុងតែមានដំណើរការ។ លោកស្រីបានបន្ដថា កម្ម វិធីនេះ វានឹងជួយពង្រឹង ការ សម្រប សម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីទទួលបាន ការ ផ្តល់សេវាកម្មដែលឆ្លើយតបនឹងតម្រូវការប្រកប ដោយការទទួលខុសត្រូវដែលរួមបញ្ចូលនូវការពង្រឹងផែនការថវិកាសវនកម្មនិងមុខងារអ្នកស៊ើបអង្កេតជាយុទ្ធសាស្រ្ត ។ ជាមួយ គ្នា នេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងចំណូលនិងចំណាយដើម្បីឆ្លើយតបនឹង តម្រូវ ការក្នុងមូលដ្ឋាននិងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេលវែងរបស់មន្រ្តីរដ្ឋ បាលមូលដ្ឋាន។

បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើកំណែ ទម្រង់ វិមជ្ឈការក្នុងឆ្នាំ ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តប្រឈមមុខ នឹងបញ្ហានៃភាព ខ្សោយ ក្នុងការធ្វើផែនការថ្នាក់ ក្រោមជាតិការគ្រប់ គ្រង ចំណូលនិងចំណាយមិនសូវ មាន ប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធា រណៈ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់កំណែទម្រង់វិមជ្ឈការរបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ ដូចជាការគាំទ្រដល់ កំណែទម្រង់ច្បាប់គោល នយោបាយនិងស្ថាប័ន។ នៅ ក្នុង ចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០១២ ការចូលរួមរបស់ធនាគារ អភិវឌ្ឍន៍អាស៊ីផ្តោត លើការ ពង្រឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងការពង្រីកសេវាកម្មនៅតាម តំបន់ជនបទ។ ចាប់តាំងពីឆ្នាំ ២០១២ មក ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីបាន ផ្តោតលើការពង្រឹងការសម្រប សម្រួលការងាររបស់រាជរដ្ឋាភិបាល ក្រប ខ័ណ្ឌច្បាប់ ស្ថាប័ន និងការកំណត់តួនាទី និងភារ កិច្ចក្នុងការផ្តល់សេវា។ តែទោះបីយ៉ាងណាក្ដី គម្រោងថ្មីនេះគឺស្របទៅនឹងអាទិភាពដែលបានដាក់ ក្នុង យុទ្ធ សាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ផលិតផលក្នុង ស្រុក សរុប(GDP) របស់ប្រទេសកម្ពុជាបានកើនឡើង៨,០ភាគរយ ជា រៀងរាល់ឆ្នាំចាប់ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់ បន្ថយភាពក្រីក្រមកនៅត្រឹម ១៣,៥ភាគរយ ក្នុងឆ្នាំ ២០១៤ ពី៤៧,៨ភាគរយ ក្នុងឆ្នាំ ២០០៧។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង ៧០ភាគរយ រស់នៅ ជាមួយ ចំណូលតិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ ហើយការ ទទួលបាន សេវាមូលដ្ឋាន ក៏មិន ទាន់ស្មើគ្នា។ ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះប្រឈមហានិភ័យធ្ងន់ធ្ងរ ខណៈពេល ដែល មានជំងឺរាតត្បាតកូវីដ-១៩ ដែលបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃ វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ៕