កំពង់ចាម៖ លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំចាម បានជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០នេះ ។
លោក ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោក ឧកញ៉ា បញ្ជាក់ថា សម្តេចតេជោធ្លាប់បានថ្លែងថា ប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍ យើងចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ប្រែក្លាយតំបន់ដាច់ស្រយាល ទៅជាតំបន់ទីប្រជុំជន ដូច្នេះក្រុមការងារបានខិតខំកសាងសមិទ្ធិផលជាច្រើននៅទីនេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ។
ប្រជាពលរដ្ឋបានកោតសរសើរចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកឧកញ៉ាឡូវ ហ៊ឹង ជាទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំទងត្រឡាច តែងតែបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណាយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ស្ថាបនាផ្លូវបេងតុង១ខែ្សរ ដែលមានប្រវែងប្រមាណ៧,០០០ម៉ែត្រ ដាក់បង្គោលភ្លើងនៅតាមដងផ្លូវ កសាងសាលារៀន វត្តអារាម និងឧបត្ថម្ភថវិការជាដើម។
លោក ឧកញ៉ា ឡូវ ហ៊ឹង បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តីកម្ពុជា បានរំដោះប្រទេសជាតិពីភ្នក់ភ្លើងសង្គ្រាម រហូតបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍៕