លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងារនៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២០ បានចូលរួមពិធីលើកស្លាកគណបក្សប្រជាជនកម្ពុជា និង សំណេះសំណាល រួចចែកអំណោយដល់ប្រជាពលរដ្ឋ១៦០០ គ្រួសារនៅបរិវេនសាលាឃុំ ទងត្រឡាច ខេត្តកំពង់ចាម។
ពិធីនោះមានការចូលរួមពីលោកឧកញ៉ា អែល សារ៉ុម និងភរិយា លោកឧកញ៉ា ជា លាងហុង និងភរិយា លោកឧកញ៉ា ប៊ុន រតនា និងរិយា ព្រមទាំងលោក ប៊ុន វុតា្ថ និង ភរិយា។
ក្នុងពិធីលើកស្លាកគណបក្ស ប្រជាជនកម្ពុជា និង សំណេះសំណាលនិងចែកអំណោយដលប្រជាពលរដ្ឋ១៦០០ គ្រួសារនៅបរិវេនសាលាឃុំទងត្រឡាច ដោយការការចូលរួមពីក្រុមការរងារថ្នាក់កណ្តាលចុះជួយឃុំ ទងត្រឡាច លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក មន្ត្រីរាជការជុំវិញសាលាស្រុកកងកម្លាំងប្រដាប់អាវុធទាំង៣ ។
លោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមកាងារបានឧបត្ថម្ភដល់សិស្សចំនួន250នាក់ ក្នុងម្នាក់ៗថវិកា 1 ម៉ឺនរៀលនិងប្រជាពលរដ្ឋបានចូលរួម1400 គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិការចំនួន1មុឺនរៀល អង្ក10គីឡូក្រាម ទឹកសុីអ៉ីវ02ដបទឹកសុទ្ធ2ដប ។
ក្រៅពីនេះលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ មន្ត្រីរាជការរដ្ឋបាលសាលាស្រុក ១០០នាក់ម្នាក់01មុឺនរៀលលោកលោកស្រីមេឃុំទាំង១៤ក្នុងម្នាក់ៗថវិកា 4 ម៉ឺនរៀល។លើសពីនេះជូយលោក ព្រំ ចាយ ព្យាបាលជំងឺចំនួន20មុឺនរៀលជូនលោក មាឃ ម៉ុន ព្យាបាលជំងឺចំនួន200ដុល្លា។
លោកឧកញ៉ាបានជូន លោក មួន ម៉ើ វះគីស ចំនួន20ម៉ឺនរៀល ជូនលោកស្រី ម៉ុក ពៅ ព្យាបាលជំងឺ ចំនួន20ម៉ឺនរៀលជូនប្រជាការពារទិញអាយកូម10ដើមស្មើ300ដុល្លា។
ក្រៅពីនេះជួយបាទក្រហមស្រុក500 ដុល្លាជូនប្រជាការពារ24នាក់ម្នាក់2មុឺនរៀលឋឧបត្ថម្ភការរៀបចំកម្មវិធី ថវិកាចំនួន៤លានរៀលអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរថវិកា 400 ដុល្លារសំរាប់ទិញស៊ីម៉ង់ និងឧបត្ថម្ភសាលាស្រុកស្រីសន្ធរ50 ម៉ឺនរៀលឧបត្ថម្ភសាលាឃុំទងត្រឡាចចំនួន 50 ម៉ឺនរៀល។