«ដោយសារតែកម្ពុជាមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងការរីកចម្រើនស្ទើរគ្រប់វិស័យ បូករួមមូលដ្ឋានគ្រឹះធំ គឺ ស្ថេរភាពនយោបាយល្អ ដែលកត្តាទាំងនេះ ទើបជំរុញឲ្យប្រជាជនមានតម្រូវការគ្រឿងសំណង់និងការសាងសង់ផ្ទះសម្បែង។ ដូច្នោះហើយបានជាក្រុមហ៊ុនហ៊ានវិនិយោគនៅក្រុងបាវិត ដោយគិតថា នឹងមានតម្រូវការច្រើន ផ្នែកគ្រឿងសំណង់ រួចសម្រេចចិត្ត បើកពង្រីកសាខាថ្មីនៅក្រុងបាវិតតែម្តង» ហើយនេះបើតាមការលើកឡើងរបស់លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ប្រាប់ ដេលីខ្មែរ។
លោក ហួត សារិទ្ធជាម្ចាស់សាខា បានថ្លែងថា« នៅក្នុងកម្មវិធីនោះដែរក៏មានតំណាងរបស់លោកឧកញ៉ា ហ៊ួត ជា គឺនាយកប្រតិបត្តិ និងខ្ញុំបាទបានឡើងកាត់ខ្សែបូរ ជាមួយតំណាងចែកចាយក្រុមហ៊ុនហ៊ួតជានៅក្រុងបាវិត និងមានកម្មវិធីចែកចំណោយដល់អ្នកក្រីក្រនៅក្នុងតំបន់នោះដែរ»។
ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ គឺជាក្រុមហ៊ុនលេចធ្លោមួយ ក្នុងការផ្គត់ផ្គង់គ្រឿងសំណង់នៅកម្ពុជា ដែលរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេស និងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ជាពិសេស ម៉ាកយីហោ ក្រុមហ៊ុន ហ៊ួត ជា តែម្តងកំពុងតែមានឈ្មោះល្បីផងដែរ។