កាលពីថ្ងៃពុធ ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក និងអាស៊ីបានហក់ឡើងខ្ពស់ ស្របពេលដែលក្រុមអ្នកវិនិយោគទុន ប្រកាន់គោលជំហរសុទិដ្ឋិនិយម ចំពោះការបោះឆ្នោតសហរដ្ឋអាមេរិកដែលនៅមិនទាន់ដឹងលទ្ធផលនោះ។
របាយការណ៍បង្ហាញថា ផ្សារភាគហ៊ុនអាមេរិកបានកើនឡើងខ្ពស់ប្ពស់បបំផុត ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសមិនធ្លាប់មានប៉ុន្មានទសវត្សរ៍មកនេះ ទោះបីជាភាពមិនច្បាស់លាស់នៅតែបន្តព្រោះមិនដឹងថា តើបេក្ខជនរូបណានឹងឈ្នះការបោះឆ្នោតនេះក៏ដោយ។
ចំណែកផ្សារភាគហ៊ុនFacebook បានហក់ឡើងជាង ៨% ខណៈដែលក្រុមហ៊ុនធានារ៉ាប់រងសុខភាពធំៗ មួយចំនួនត្រូវបានគេមើលឃើញថា បានកើនឡើង ២ខ្ទង់។
សម្រាប់ក្រុមហ៊ុនសារភាគហ៊ុន Dow បានហក់ឡើងជាង ១.៣% ខណៈដែលផ្សារភាគហ៊ុន S&P 500 បានហក់ឡើង ២.២% និងក្រុមហ៊ុនបច្ចេកវិទ្យា Nasdaq ហក់ឡើងជិត ៣.៩%។