ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា បានទៅពនិត្យព្រលានយន្តហោះ ផ្នែកខាងទទួល និងបញ្ចេញទំនិញ ដែលសហរដ្ឋអាមេរិក ធ្វើការជាមួយមន្រ្តីគយកម្ពុជា ដើម្បីតាម ដាន និងរារាំងការសាយភាយ នៃអាវុធប្រល័យលោក។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាជាង ១លានដុល្លារ គិតពីឆ្នាំ ២០០៧ មកសម្រាប់ការងារ នេះ ដែលបានជួយ ក្នុងការបញ្ឈប់ការរត់ពន្ធគ្រឿងញៀន និងទំនិញខុសច្បាប់ ៕