ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃសន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលាជាតិនេះពិតជាមានសារៈសំខាន់នេះធ្វើឡើងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលប្រកាសបើកដោយសម្ដេចក្រឡាហោមកាលពីព្រឹកមិញនេះ អង្គសិក្ខាសាលាបានស្ដាប់នូវបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២ដែលបទបង្ហាញនេះបានផ្ដោតជាសំខាន់លើសមិទ្ធផល និងបញ្ហាប្រឈមសំខាន់ៗក្នុងការអនុវត្តកំណែទម្រង់កន្លងមក ព្រមទាំងកំណត់អំពីចក្ខុវិស័យ និងសមិទ្ធផលរំពឹងទុកសំខាន់ៗដែលត្រវរៀបចំអនុវត្តក្នុងរយៈពេល១០ឆ្នាំ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ។

ផ្អែកតាមការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងសុន្ទរកថាបើករបស់សម្ដេចក្រឡាហោម ស ខេង និងបទបង្ហាញអំពីខ្លឹមសារនៃឯកសារទស្សនទាន ព្រមទាំងការពិគ្រោះយោបល់ក្នុងក្រុមពិភាក្សាកាលពីព្រឹកមិញនេះ។

អង្គសិក្ខាសាលាទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការតាំងចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការបន្តពង្រឹងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះអង្គសិក្ខាសាលាក៏បានឯកភាពទៅលើញ្ហាប្រឈមនានាដែលយើងបានជួបប្រទះក្នុងការងារកន្លងមក ដែលត្រូវបន្តរួមគ្នាដោះស្រាយនាពេលខាងមុខ និងបានឯកភាពលើចក្ខុវិស័យ និងសមិទ្ធផលរំពឹងទុកសំខាន់ៗដែលបានកំណត់ក្នុងសេចក្ដីព្រាងឯកសារទស្សនទាននេះ ព្រមទាំងបានចូលរួមផ្ដល់យោបល់ល្អៗបន្ថែមមួយចំនួនទៀត ។