ភ្នំពេញ ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្ដុះ បណ្ដាលនៅ តាមគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅ។ នេះយោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមសេចក្តីប្រកាស បានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះត្រូវ បន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬ អនឡាញ (ONLINE)៕