ភ្នំពេញ៖ អតីតតារាចម្រៀងខ្មែរ នៅឯនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន បានទទួលរមណៈភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម នាសហរដ្ឋអាមេរិក។
នេះយោងតាមការផ្សព្វផ្សាយរបស់ក្រុមព្រះសុរិយា នៅសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមព្រះសុរិយាបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនៃការទទួលមរណភាពយ៉ាងឆាប់រហ័សរបស់លោក នី សាលឿន ។
លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទដែលមហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ, ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូនជាដើម។
ក្រុមព្រះសុរិយា សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក និងចូលបួងសួងដល់វិញ្ញាណក្ខន្ធលោកអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕