ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក ជំរុញឲ្យមន្រ្តីក្រសួងយុត្តិធម៌ជាន់ខ្ពស់លាលែងពីតំណែង

លោក William Barr  អគ្គរដ្ឋអាជ្ញាអាមេរិក បានអនុញ្ញាតឱ្យ ព្រះរាជអាជ្ញាសហព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី ដែលជំរុញឱ្យមន្រ្តីនៃក្រសួងយុត្តិធម៌ជាន់ខ្ពស់ត្រូវលាលែងពីតំណែង។

យោងតាម BBC បានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីម្នាក់ឈ្មោះ Richard Pilger នឹងត្រួតពិនិត្យលើការស៊ើបអង្កេតបែបនេះ។

លោកដូណាល់ត្រាំ បានបដិសេធមិនទទួលយកជ័យជំនះ របស់របស់លោកចូបៃដិន ហើយបានអះអាងពីការក្លែងបន្លំ ដោយគ្មានភស្តុតាង។

យុទ្ធនាការរបស់ប្រធានាធិបតីកំពុងស្វែងរក បទបញ្ជាបន្ទាន់មួយនៅក្នុងរដ្ឋ Pennsylvania ដើម្បីការពារពីជ័យជំនះរបស់លោក បៃដិន ដែលត្រូវបានបញ្ជាក់នៅក្នុងរដ្ឋនេះ៕