ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៤១នាក់ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។ នាយកដ្ឋានព័ត៌មាន របស់រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាដូច្នេះ ។
យោងតាមសេចក្តីប្រកាស ចំនួនអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ឲ្យដឹង ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាចំនួន ០២កន្លែង ដែលត្រូវបានគេរកឃើញកាលពីខែមុន ។
ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា អ្នកជំងឺកូវីដ១៩សរុបកើនឡើងដល់១៤.៥៩០នាក់ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានអ្នកជំងឺថ្មីចំនួន៣០៥នាក់ត្រូវបានរកឃើញ ៕