ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិភាគយល់ថា៖ ការឈ្នះឆ្នោត របស់ចូ បៃដិន នឹងនាំមកភាព ធូរស្បើយនិងក្តីព្រួយបារម្ភ នៅតំបន់មជ្ឈិមបូព៌ា

អ្នកវិភាគអារ៉ាប់បាននិយាយថា ការបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បាននាំមកនូវភាពធូរស្បើយ ចំពោះប្រទេសខ្លះនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបង្កឲ្យមានក្តីព្រួយបារម្ភច្រើន សម្រាប់ប្រទេសផ្សេងទៀត ដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ប្រឈមមុខធ្វើការកែសម្រួលគោលនយោបាយខុសគ្នាពីមុន។

លោក Oraib Rantawi ស្ថាបនិកនិងជានាយក នៃមជ្ឈមណ្ឌលសិក្សានយោបាយ មានមូលដ្ឋាននៅទីក្រុង Amman បាននិយាយប្រាប់កាសែត UPI ថា “មានជំរុំអ្នកឈ្នះនិងជំរុំអ្នកចាញ់ គឺអ្នកដែលស្វាគមន៍ចំពោះជ័យជំនះរបស់លោក បៃដិន និងអ្នកដែលមានការភ័យខ្លាច”។

សេចក្តីរាយការណ៍ពីកាសែត UPI ប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម និងទួគី គឺស្ថិតនៅក្នុងចំណោមប្រទេស ដែលកំពុងមើលដោយក្តីព្រួយបារម្ភ ដោយហេតុផលរៀងៗខ្លួន ពាក់ព័ន្ធការផ្លាស់ប្តូរជាខ្លាំងក្នុងគោលនយោបាយ អាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន ៕