បន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ វេចខ្ចប់ស្រាប់ បណ្តាគេហដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៥៨ ពីចំណុចរង្វង់មូលស្ទឹងបត់ រហូតដល់ផ្សារអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-ទឹកដោះគោឆៅ ចំនួន ៤១កំប៉ុង ស្មើនឹង ១៥.១២៩លីត្រ
-មីកំប៉ុង ចំនួន ១៦កំប៉ុង ស្មើនឹង ០.៩៦គីឡូក្រាម
-ទឹកអាស៊ីត ចំនួន ០១ដប ស្មើនឹង ០.៤លីត្រ
-ទឹកក្រូចឆ្មាដប ចំនួន ១៣ដប ស្មើនឹង ៦.៥លីត្រ
-ទឹកសៀងដប ចំនួន ៧ដប ស្មើនឹង ៤.៣៤គីឡូក្រាម
-ទឹកសណ្តែកដប ចំនួន ១២ដប ស្មើនឹង ៤.២លីត្រ
ទំនិញដែលហូតដកបានសរុបចំនួន ០.៩៦ គីឡូក្រាម និង ៣០.៥៦៩លីត្រ ។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕