ក្រុមការងារមូលនិធិរបស់លោកឧកញ៉ា ហ៊ួត ជានៅរសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ២០២០ បានយកអំណោយជាថវិការម្នាក់ចំនួន២០មុឺនរៀល មកជួយដល់ប្អូនៗដែលជាកូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ នៅម្តុំវាលស្បូវ ខណ្ឌច្បារអំំពៅ រាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងហេតុការណ៍នោះប្អូនទាំង៣សន្លប់ស្តូកស្តឹងពុំដឹងខ្លួននរបួសប្រេះឆ្អឹងកែងជើង រយេះក្បាលដេរ២០ថ្នេរ និងហើមប៉ោងមុខមួយជំហៀង បច្ចុប្បន្នប្អូនទាំង៣នាក់កំពុងសម្រាកព្យាបាលនៅផ្ទះកម្មករស្ថិតនៅវាលស្បូវ។
ដោយឃើញការលំបាកដូច្នេះហើយ ទើបមូលនិធិលោកឧកញ៉ា ហ៊ួត ជាក៏សូមអំពាវនាវដល់បងប្អូនកម្មករទាំងអស់ សូមឲ្យមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ព្រោះសុខភាពនិងកាយសម្បទារបស់បងប្អូនមានសារៈសំខាន់ណាស់សម្រាប់ប្រកបការងារ ចិញ្ចឹមជីវិត។
ហើយក៏សូមឲ្យបងប្អូនផ្សព្វផ្សាយដំណឹងនេះអោយបងប្អូនជាសំណង់ទាំងអស់បានដឹងអំពីជំនួយរបស់មូលនិធិលោកឧកញ៉ា ហ៊ួត ជា ជួយជាងសំណង់ដែលមានគ្រោះថ្នាក់ពេលកំពុងធ្វើការ។
សូមឆាតចូលផេក ដើម្បីទទួលបានព័ត៌មានលំអិត និងចុះឈ្មោះចូលជាសមាជិកក្នុងសមាគមនជាងសំណង់ ហ៊ួតជា ដោយឥតគិតថ្លៃ។