ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ច​ត្តា​ឡី​ស័ក វគ្គ​ទី​១ មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ និងខេត្តចំនួន៤ បានបញ្ចប់នៅថ្ងៃទី​១៩​វិច្ឆិកា​នេះ

​ភ្នំពេញ​៖ ​ថ្ងៃទី​១៩​វិច្ឆិកា​នេះ ជា​ថ្ងៃ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​វគ្គ​ទី​១ ចំពោះ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។​

​តាម​សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បានបញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ចំនួន ១៥៦៩​នាក់ ( មាន​ជនជាតិ​ហុង​គ្រី ចំនួន ៥​នាក់ ) ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន ៤​នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល ចំនួន ៦៧​នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០​នាក់ ខេត្តព្រៃវែង ចំនួន ២៣​នាក់ និង​ខេត្តកំពង់ធំ ចំនួន ៣​នាក់​។​

​ក្រសួងសុខាភិបាល បាន​ប្រកាសថា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិ​ចិ្ឆ​កា នៅសល់​ចំនួន ៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ផ្ទាល់ និង​ប្រយោល សរុប​ចំនួន ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត លើក​ទី​៤ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាបាន​បញ្ជាក់ថា «​នេះ​ជា​លទ្ធផល​ដ៏​ល្អ​មួយ​ស្រាប់​កម្ពុជា ដែល​ឈានទៅរក​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ស្របតាម​សេចក្តីប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយ​ការគិតគូរ​ខ្ពស់បំផុត​ដល់​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយក៏​សម្រាប់​ការ​បាន​វិលត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ ដែល​សម្តេច​តេ​ជោ បានកំណត់​រួចហើយ​ថា ព្រឹត្តិការណ៍ ៣​វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​ពេលវេលា ដូចខាងក្រោម​៖ សម្រាប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​រាជធានី​ភ្នំពេញ ចំនួន ១៥៦៩​នាក់ ( មាន​ជនជាតិ​ហុង​គ្រី ចំនួន ៥​នាក់ ) ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន ៤​នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល ចំនួន ៦៧​នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០​នាក់ ខេត្តព្រៃវែង ចំនួន ២៣​នាក់ និង​ខេត្តកំពង់ធំ ចំនួន ៣​នាក់​។​

សម្រាប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​ខេត្តកំពង់ឆ្នាំង ចំ​នួ​១១​នាក់​។ សម្រាប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខេត្ត​កែប ចំនួន ១៨​នាក់ ខេត្ត​ព្រះសីហនុ ចំនួន ៤០​នាក់ និង​ខេត្តកំពង់ចាម ចំនួន​ម្នាក់​។ សម្រាប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខេត្តព្រះវិហារ ចំនួន ២០​នាក់ និង​ខេត្តរតនគិរី ចំនួន ១០​នាក់​។​

​ក្រសួង​សុខា​ផិ​បាល បាន​​អំពាវនាវ និង​ក្រើនរំលឹក​សាជាថ្មី សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​១៩ ដោយ​ត្រូវ​ពាក់​ម៉ាស ( ក្នុងករណី​ចាំបាច់ ) លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ដើម្បី​ទប់ស្កាត់​ការចម្លង​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល ចូលក្នុង​សហគមន៍​។​

​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​ថា មាន​ចំនួន​សរុប ១៨០២​នាក់ នៅ ១១​រាជធានី​ខេត្ត​។ ក្នុងនោះ អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បន្តធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ចំនួន ១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​