ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋសភាជាតិ ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១

 

 

 

 

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។

សេចក្តីព្រាងច្បាប់ បានកំណត់​ពី​គម្រោង​ចំណាយ​ថវិកាជាតិ ៣០ ៤៩១ ៣៣៦ លាន​រៀល ស្មើ​ប្រមាណ ៧ ៥០០ លាន​ដុល្លារ គឺ​ថយចុះ ១,៩ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០​។ ការបន្ថយ​ថវិកាជាតិ​នេះ ដើម្បី​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​

​ក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា បៀវត្សរ៍​អប្បបរមា (​ទាប​បំផុត​) របស់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹងត្រូវ​រក្សា​កម្រិត​ឆ្នាំ​២០២០ ដើម្បី​សន្សំ​ថវិកា សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​។​

សម្រាប់ថវិកាជាតិ​ឆ្នាំ​២០២១ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាចជួយ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​មួយចំនួន ទាំង​ក្នុង​និង​ក្រៅប្រទេស សំដៅ​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ធានា​សុខសន្តិភាព ស្ថិរភាព និង​ការពារ​អាយុជីវិត​ប្រជាជន ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការស្តារ និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​៕​