ភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលចំនួន២ករណីរួមមាន៖
– ការចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។
– ចុះអង្កេតស្រាវជ្រាវបណ្តឹងរបស់ពលរដ្ឋមួយរូប គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាល៧រូប នៃស្នងការដ្ឋាននគរបាលខេត្ត ថាបានឃុបឃិតប្រឌិតរឿងចោទប្រកាន់ចាប់បង្ខាំងរូបគាត់ដោយខុសច្បាប់ រួចធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំ និងតុលាការ បំភ្លៃខុសពីការពិត ហើយវាយដំទាត់ធាក់ដាក់ខ្នោះគាត់ថែមទៀត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕
ប្រភព៖ អគ្គាធិការដ្ឋាន