ភ្នំពេញ៖ លោក ឯល សិទ្ធិគ្រីយ៉ា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជជាណាចក្រ កម្ពុជា បានចេញព្រះរាជ ក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិវរសេនីយ៍ឯក ជាឧត្តមសេនីយ៍ត្រី អត្តលេខ៥៨៧២៣ ជានាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ ។ នេះយោតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។