ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបិទធនាគារ កាណាឌីយ៉ាទាំងមូល រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ការសម្រេចនេះ ធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមលិខិតចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល បានជម្រាប់ប្រាប់ អ្នកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយសារបុគ្គលិក នៅធនាគារចិនម្នាក់ មានវិជ្ជមានវីរុសកូវីដ១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នា នៅអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគារកាណាឌីយ៉ាទាំងមូល បន្តទៀត រយៈពេល ១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ដោយឡែក បុគ្គលិក ដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០»៕