ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរដោយផ្ទាល់ នៅលើផេកហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពាកូវីដ១៩ ដែលគិតមកដល់ពេលនេះ ទទួលបានថវិកាសប្បុរសធម៌ពីមហាសេដ្ឋីពាណិជ្ជករ មានជាង១៤លានដុល្លារ ។ចំនួនថវិកាខាងលើនេះមានទឹកប្រាក់ខ្ពស់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្លែងអំណរគុណនិងបានសរសេរដោយផ្ទាល់ក្នុងផេកផ្លូវការរបស់ សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»៕