លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយា បានឧបត្ថម្ភ ជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19 ហើយនេះជាកាយវិការមួយក្នុងគ្រាមានអាសន្នផងដែរ ចំពោះសង្គមជាតិ។
ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។