នៅក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជាទទួលបានលំហូរសាច់ប្រាក់ជាច្រើនពីបរទេស ទោះបីមួយភាគបានមកពីការដោះដូរជាមួយនឹងធនធានធម្មជាតិ និងដីធ្លី ក៏ដោយ។
សាច់ប្រាក់ទាំងនេះបង្កឱ្យមានកំណើនសម្ភារៈ ដូចជា សំណង់ យានយន្ត និងវត្ថុប្រើប្រាស់ផ្សេងៗ។ បូករួមនឹងការប្រឹងប្រែងធ្វើការងាររបស់ប្រជាពលរដ្ឋ លំហូរនិងស្តុកមូលធនបានបង្កើតជាកំណើនសេដ្ឋកិច្ចខ្ពស់បង្គួរក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
បន្តទៅអនាគត តើកម្ពុជានឹងនៅតែបន្តការពឹងពាក់លើកត្តាខាងក្រៅជាចម្បងទៀតឬទេ ដើម្បីបន្តបានកំណើនសេដ្ឋកិច្ច រហូតដល់ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់? ខ្ញុំយល់ថាកម្ពុជា នឹងនៅតែបន្តការពឹងពាក់លើពិភពលោក ដើម្បីជាប្រភពនៃកំណើនសេដ្ឋកិច្ចខ្ពស់។
ប៉ុន្តែ កម្ពុជាក៏អាចខិតខំដោយខ្លួនឯងបានដែរ ដោយប្រើប្រាស់មូលធនកន្លង មក ប្រកបដោយផលិតភាព និងគុណូបធិបតេយ្យ និងចាំបាច់ត្រូវឈរលើគោល ការណ៍ប្រឹងប្រែងប្រកួតប្រជែងស្មើគ្នាចំពោះមុខច្បាប់ ដើម្បីធានាបាននូវការចូលរួមបានទូលំទូលាយ (ប្រកបដោយបរិយាប័ន្ន)។ បើនិយាយសង្ខេបបែបសាមញ្ញគឺ សូមបង់ពន្ធត្រឹមត្រូវទាំងអស់គ្នា ៕
លោក ច័ន្ទ សុផល ប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយ