ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់កម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់កម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៍ដែលចុះហត្ថលេខាដោយ កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក លី យ៉ុង អគ្គនាយកអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ដែលប្រពឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។

កម្មវិធីភាពជាដៃគូប្រចាំប្រទេស(PCP)សម្រាប់កម្ពុជា ផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZ) ។