ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណឹងដ៏រីករាយ គឺមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជាទេនិងមានអ្នកជំងឺចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខណៈរយៈពេល៣ថ្ងៃជាប់គ្នាកន្លងមកនេះមិនមានអ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នោះទេ ។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់៕