ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសារពិសេសថ្ងៃនៅព្រឹកថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០ នេះ ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយសម្តេចថ្លែងថា« កម្ពុជាទិញតែវ៉ាក់សាំងកូវីដ១៩ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ»។
លើសពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ សូមជូនពរបងប្អូនជនរួមជាតិបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នានៅទូទាំងប្រទេស។