ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គួរឲ្យកោតសរសើមែន!! កែងផ្លូវជាតិលេខ១ និងផ្លូវថៃហ្គ័រ ត្រូវបានជួសជុល

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុល ផ្លូវរងការខូចខាត នៅចំណុចកែងផ្លូវជាតិលេខ១ និងផ្លូវថៃហ្គ័រ ដេីម្បីសម្រួលការធ្វេីដំណេីរ ជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ ។
ជុំវិញការចុះជួសជុលនេះ លោក សយ សុភាព បានថ្លែងអំណរគុណ ចំពោះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន ដែលបានទទួលយកការគោរពជូនព័ត៏មាន របស់លោក ហើយបានបញ្ជារ អោយ មន្ទីរសាធារណការ រាជធានីភ្នំពេញ ធ្វើការជួសជុលភ្លាមៗ។ DAP news
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ លោក សយ សុភាព (Soy Sopheap Official) បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ សូម អរគុណ លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៃក្រសួង សាធារណការ ដែលបានទទួលយកការគោរពជូនព័ត៏មានរបស់ខ្ញុំ ក៏ដូចជា ដើម អម្ពិល ហើយ បានបញ្ជារ អោយ មន្ទីរ សាធារណការ រាជធានីភ្នំពេញ ធ្វើការជួសជុលភ្លាម។ ដូច្នេះ កន្លែងនេះ លែងក្លាយទៅជា ពួកមច្ជរាជលាក់មុខចាំបង្កហេតុទៀតហើយ។